លោក ហែម សុីណា អភិបាលស្រុករំដួលបានអញ្ជើញដឹកនាំក្រុមការងារចុះ ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋដែលលិចដោយសារទឹកភ្លៀងនៅឃុំបុសមន!

(ខេត្តស្វាយរៀង)÷នៅព្រឹកថ្ងៃអាទិត្យ ៧ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ហែម សុីណា អភិបាលនៃគណអភិបាលស្រុករំដួល បានអញ្ជើញដឹកនាំក្រុមការងារចុះ
ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋដែលលិចដោយសារទឹកភ្លៀងនៅក្នុង ភូមិ បុសស្វាយ ឃុំ បុសមន ស្រុករំដួល ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរមានការអញ្ជើញចូលរួមពីរក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋ
ដែលបានចូលរួមធ្វើរការងារកាប់ពង្រីកបង្ហូរផ្លូវទឹក កាប់ដើមរំចេក ស្រង់សារាយ ត្រាយស្មៅ កំប្លោក និងរុះរើដាយដាក់ត្រីទាំងអស់ ដែលជាហេតុ នាំអោយស្ទះផ្លូវទឹកហូរពុំរួច។

ជាចុងបញ្ចប់នៃការងារនេះ លោកអភិបាលស្រុកបានអរគុណដល់មន្ត្រីរាជការប្រជាពលរដ្ឋយើងដែលសហការគ្នាបានយ៉ាងល្អមិនគិតថាជាថ្ងៃត្រូវបានឈប់សំរាកពីរការងាដើម្បីជួបជុំក្រុមគ្រួរសារនេះទេ តែអស់លោកមកជួយពលរដ្ឋរបស់យើងកំពុងព្រួយបារម្មណ៍ ដូចគ្នាផងដែរសូមបងប្អូនដែលដាក់ដាយត្រូវគិតពីប្រយោជន៍រួម(រួមគិត រួមធ្វើ រួមគ្នាដោះស្រាយបញ្ហា)ទាំងអស់គ្នា៕សូមអរគុណ