
ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍
(ខេត្តស្វាយរៀង)÷នៅថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំ ថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨ និង ១០ នាទីព្រឹក ប៉ុស្តិ៍បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្ដាហ៍ និងលើកទឹសដៅសម្រាប់អនុវត្តសប្ដាហ៍បន្ទាប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍ និងដោយមានការចូលរួមពីលោកនាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក និងមន្រ្តីមួយចំនួនក្នុងប៉ុស្តិ៍ ខ្លឹមសារកិច្ចប្រជុំរួមមាន៖
– ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ
– យកចឹត្តទុកដាក់ត្រួតពិនិត្យមុខសញ្ញាបញ្ជីខ្មៅ
– ជម្រុញការផ្ដល់សេវាសាធារណៈដល់អ្នកដំណើរចេញ-ចូលប្រទេសប្រកបដោយទឹកមុខញញឹម និងរាក់ទាក់
– ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងជាមួយស្ថាប័នជំនាញពាក់ព័ន្ធឲ្យបានល្អ
– ស្លៀកពាក់ឯកសណ្ឋានឲ្យបានស្អាត និងកាត់សក់ខ្លី សមជាមន្រីនគរបាលជាតិ និងគោរពពេលម៉ោងបំពេញការងារឲ្យបានទៀងទាត់
– កម្លាំងទាំងអស់ត្រូវខិតខំរៀនជំនាញ និងភាសាបរទេស ដើម្បីបង្កើនសមត្ថភាពជំនាញ បន្ថែមទៀតសម្រាប់បំរើការងារអង្គភាពឲ្យកាន់តែប្រសើរ
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ០៩ និង ០០ នាទី នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ។