ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចែកអំណោយដល់មន្ត្រីកិច្ចសន្យាបម្រេីការងារផ្នែកអនាម័យសាលាខេត្តចំនួន២៥នាក់​

(ខេត្តស្វាយរៀង)÷នៅព្រឹកថ្ងៃទី០៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចែកអំណោយដល់មន្ត្រីកិច្ចសន្យាបម្រេីការងារផ្នែកអនាម័យសាលាខេត្តចំនួន២៥នាក់​។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម​អភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍សាកសួសុខទុក្ខនូវក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញេីដល់មន្ត្រីកិច្ចសន្យាផ្នែកសម្អាតអនាម័យនៅទីនេះ​ ត្រូវខិតខំថែរក្សាសុខភាពអោយបានល្អ ពិសេសការរស់នៅមានអនាម័យ​ រួមការទទួលទានអាហារជាដេីម​ ជាមួយនោះត្រូវធ្វេីការអប់រំណែនាំកូនចៅឲ្យខិតខំរៀនសូត្រ​ ពិសេសជៀសឲ្យឆ្ងាយពីគ្រឿងញៀន​ ការបេីកបរត្រូវគោរពច្បាប់ចរាចរណ៍​ និងអំពេីបាយមុខផ្សេងៗ​ ជាដើម ។

អំណោយដែលឯកឧត្តមអភិបាលខេត្តចែកជូននូវក្នុងឱកាសនោះរួមមាន:​ អង្ករ១បាវ ៥០គីឡូក្រាម​,មី១កេស
ទឹកត្រី២ដប,ទឹកស៊ីអ៉ីវ ២ដប​ និងថវិកា៥០,០០០រៀល​ ផងដែរ។