ទីតាំងល្បែងបញ្ជាល់មាន់ តាមអនឡាញ កំពុងបេីកលេងជារៀងរាល់ថ្ងៃ នៅហាងកាហ្វេមួយកន្លែងនៅខាងមុខតារាងបាល់ទះមួយនៅក្នុងភូមិធ្លកឃុំស្វាយរំពារស្រុកបរសេដ្ធខេត្តកំពង់ស្ពឺ រីឯលោក អធិការនគរបាលស្រុកបរសេដ្ធ រក្សាភាពស្ងៀមស្ងាត់ !

(ខេត្តកំពង់ស្ពឺ )÷ ប្រភពពីប្រជាពលរដ្ឋដែលពួកគាត់រស់នៅក្នុងភូមិធ្លក
បានបញ្ជាក់ឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំបានឲ្យដឹងថា ល្បែងបញ្ជាល់មាន់ តាមអនឡាញមួយកន្លែង នេះកំពុងបេីកលេងនៅហាងកាហ្វេមួយកន្លែងនៅខាងមុខតារាងបាល់ទះមួយនៅក្នុងភូមិធ្លកឃុំស្វាយរំពារស្រុកបរសេដ្ធ យ៉ាងពេញបន្ទុក អ្នកចាញ់ឈានទៅដល់លក់ទ្រព្យសម្បត្តិរបស់ខ្លួនមានដូចជា ម៉ូតូ គោ ក្របី… បន្តយកទៅចាក់បន្ថែមទៀត អ្នកញៀនល្បែងទាំងក្មេងទាំងចាស់លេងយ៉ាងច្រេីនកុះករ បែរជាអាជ្ញាធរពាក់ពន្ធ័នៅក្នុងមូលដ្ឋានមិនមានចាត់វិធានការបង្រ្កាប ប្រហែលជាបុគ្គលបើកលេងល្បែងរូបនោះមានខ្នងបង្អែករឹងមាំនៅពីក្រោយហើយយ៉ាងមើលទៅ ទេីបហ៊ានបេីកលេងតាមអំពេីចិត្តបែបនេះ។

មជ្ឈដ្ឋានខាងក្រៅរិះគន់ ចំៗទៅលេី លោក មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារនិងសមត្ថកិច្ចពាក់ព័ន្ធនគរបាល ស្រុក បរសេដ្ធបណ្ដែតបណ្ដោយឲ្យមានលេងល្បែងបញ្ជល់មាន់តាមអនឡាញ ភ្នាល់ចាក់លុយលេងសុីសងខុសច្បាប់ បេីកលេងយ៉ាងពពាក់ពពូនបែបនេះនៅក្នុងភូមិធ្លកមិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។

បញ្ហានេះហើយសូម លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ មិនគួរមេីលរំលងភាពអសកម្ម របស់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ ព្រមទាំង លោក អធិការដ្ឋាននគរបាលស្រុក បរសេដ្ធ បណ្ដែតបណ្ដោយឲ្យមានលេងល្បែងបញ្ជាល់មាន់ តាមអនឡាញរីកដូចផ្សិត ក្នុងដែនដីរបស់ខ្លួននេះឡើយ។

ប្រជាពលរដ្ឋ ដែលពួកគាត់រស់នៅក្នុង
ភូមិធ្លកឃុំស្វាយរំពារ
បានអំពាវនាវទៅដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង លោក ឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​
មេត្តាចាត់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យ ល្បែងបញ្ជាល់មាន់តាមអនឡាញ នៅក្នុងភូមិសាស្រ្តខាងលើនេះផងទាន ដេីម្បីបង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានស្របនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញ។(សូមអរគុណ)