កាសុីណូ មានស្លាកយីហោ”33″បើកលេងសង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែមួយកន្លែង នៅជាប់ព្រំដែនវៀតណាមច្រកស្វាយអាង៉ោងបើកលេងបញ្ជល់មាន់មានជនជាតិវៀតណាម និងខ្មែរចូលលេងយ៉ាងរលូនដោយមិនមានផលរំខាន!

(ខេត្តព្រៃវែង)៖ មានសេចក្ដីរាយការណ៍មកថា នៅមូលដ្ឋានទឹកដី ស្រុកកំពង់ត្របែក មាន ទីតាំងកាសុីណូមួយកន្លែងមានស្លាកយីហោ”33″បើកលេងល្បែងសុីសងជល់មាន់ បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យ ដែលមានស្ថិតនៅជាប់ច្រកទ្វារព្រំដែនស្វាយអាង៉ោង ស្ថិតនៅក្នុងភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។កំពុងតែ​បើកដំណេីរការលេងយ៉ាងរលួន សំរាប់ឲ្យក្រុមអ្នកញៀនល្បែង​ បំផ្លាញទ្រព្យសម្បត្តិ​ ក្រុមគ្រួសារ​ និងលេីក​មុខមាត់​ អាជ្ញាធរមាន​សមត្ថកិច្ច​ ក្នុងមូលដ្ឋាន​ឲ្យល្អប្រសេីរ​ និងធ្វេីឲ្យ​ជីវភាពប្រជាពលរដ្ឋ​ អ្នកញៀនល្បែងមួយ​ចំនួនធ្លាក់ដុនដាប​ អស់ទ្រព្យសម្បត្តិ​ អស់ម៉ូតូ​ឡាន​ ឯក្រុមគ្រួសារខ្លះទៀត​ ឈានដល់ការឈ្លោះប្រកែក​ ​បែកបាក់​ លែងលះគ្នាក៏មាន​។

ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានម៉ូតូ ឡានដែលជាជនជាតិវៀតណាមនឹងប្រជាពលរដ្ឋខ្មែរបានចូលលេងទៅយ៉ាងគគ្រឹកគគ្រេងដូចដង្ហែរកឋិន អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនមានវិធានការបង្ក្រាបនោះឡើយ ពួកគាត់ឆ្ងល់ថាតើឯណាទៅគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាល ? ពួកគាត់មិនដឹងថាទីតាំងមួយនេះបើកលេងបានដោយសេរីបែបនេះមានអាជ្ញាប័ណ្ណអនុញ្ញាតឬយ៉ាងណានោះទេព្រោះទីតាំងមួយនេះ
សមត្ថកិច្ចពាក់ព័ន្ធបែរជារក្សាភាពស្ងៀមស្ងាត់ឬមួយអស់លោកមិនទាន់ដឹងឬមួយដឹងហើយមិនបង្ក្រាប។

ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីតាំងល្បែងសុីសងជល់មាន់ នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ។

មហាជនសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័ ក្នុងស្រុកកំពង់ត្របែក ជាពិសេស
ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងនឹងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន!។