
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបញ្ជាកម្លាំងគ្រប់ផ្នែកជំនាញចុះធ្វើការជួយសម្រួលចរាចរណ៍ជូនសិក្សានុសិស្សចេញពីសាលារៀននឹងធ្វើការចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួនគ្រប់គ្រង!
(ខេត្តស្វាយរៀង)៖នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែ ភទ្របទ ឆ្នាំ ថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២៣នេះដោយមានការចង្អល់បង្ហាញពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នគរបាលខេត្តស្វាយរៀងនិងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អធិការរងគ្រប់ផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍ទាំង ១៦ ប៉ុស្តិ៍ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូន។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា កម្លាំងប្រចាំបញ្ជានៅ អធិការដ្ឋាននគរបាលស្រុក,កម្លាំងនគរបាលចរាចរណ៍អធិការដ្ឋាននគរបាលស្រុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជួយសម្រួលចរាចរណ៍ សិស្សានុសិស្សចូល និងចេញពីសាលារៀន។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ទៀតថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ,ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ,ផ្សព្វផ្សាយវេទិកាសាធារណៈតាមវត្តអារាម,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលការពារការិយាល័យចុះឈ្មោះបោះឆ្នោត និងសហការជាមួយកម្លាំងប្រជាការពារ ការពារតាមបណ្ដាវត្តអារាមនៅក្នុងស្រុកស្វាយជ្រំ នឹងផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងអធិការដ្ឋាននគរបាលស្រុក។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក:097 778 0087 ។សូមអរគុណ