កម្លាំងនគរបាលចុះបង្ក្រាប(ខេ ធី វី)ឃាត់ខ្លួនជនសង្ស័យ១៥នាក់មានជនជាតិខ្មែរ.ចិន.ឥណ្ឌូនេស៊ី រឹបអូសគ្រឿងញៀននិងសម្ភារៈ៣៥ប្រភេទនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖កម្លាំងនគរបាលចុះបង្ក្រាប(ខេធីវី)នឹងឃាត់ខ្លួនជនសង្ស័យ១៥នាក់ មានជនជាតិខ្មែរ ចិន ឥណ្ឌូនេស៊ី រឹបអូសគ្រឿងញៀននិងសម្ភារៈចំនួន៣៥ប្រភេទត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ចំនួន១៥នាក់មានជនជាតិខ្មែរចំនួន១១នាក់ ជនជាតិចិនចំនួន២នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន២នាក់ដែលស្នាក់នៅក្នុងបូរីសានស៊ានហូរស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យ១៥នាក់ គឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមានផ្នែកនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងនគតរបាលព្រម្មទ័ណ្ឌបានចុះប្រតិបត្តិបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ក្នុងនោះមានជនជាតិ២នាក់ ជនជាតិឥណ្ឌូនេស៊ី២នាក់និងរឹបអូសមានអាវុធខ្លីន១ដើមនិងគ្រឿងញៀននិងសម្ភារៈប្រើប្រាស់គ្រឿងញៀនសរុបចំនួន៣៥មុខដែលបង្ក្រាបនៅទីតាំង(ខែ ស៊ី វី)កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ក្នុងបូរីសានស៊ានហូរស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។

លោកវរសនីយ៍ឯក សៅ សារឿន បានបញ្ជាក់បន្ថែមថា៖ក្រោយឃាត់ខ្លួនជនសង្ស័យ១៥នាក់និងវត្ថុតាងគ្រឿងញៀននិងសម្ភារៈប្រើប្រាស់គ្រឿងញៀននិងអាវុធខ្លីត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតតាមចម្លើយសារភាពនិងធ្វើតេស្តរកសារថាំតុញៀនក្នុងចំណោម១៥នាក់មាន១នាក់អវិជ្ជមានសារធាតុញៀនហើយត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត៕