
លោក មេប៉ុស្តិ៍នគរបាល ច្រកទ្វារតំបន់ការពារព្រំដែនប្រាសាទ កំពុងបេីកដៃឲ្យឈ្មួញធំៗ សម្រុកដឹកជញ្ជួនទំនិញគេចពន្ធ និងអេតចាយឆ្លងដែនទៅស្រុកយួន យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ !
(ខេត្តស្វាយរៀង) ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត បានឲ្យដឹងថា ក្រុមឈ្មួញ តូច ធំ មកពីបណ្តាលខេត្តនានា សម្រុកដឹកជញ្ជូនអេតចាយ បន្ទុកលេីស
ទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ ខូចផ្លូវ ឆ្លងដែនទៅស្រុកយួន តាមច្រកទ្វារតំបន់ការពារព្រំដែនប្រាសាទ យ៉ាងគំហុក មិនទាន់ចាត់វិធានការទប់ស្កាត់។
ការដែល ពួកឈ្មួញហ៊ានដឹកជញ្ជូនអេតចាយឆ្លងដែនទៅស្រុកយួន តាមរថយន្តវ៉េអង ធំៗ ឆ្ពោះឆ្លងដែនទៅស្រុកយួនបានសុខស្រួលបំផុត ទល់តែមានការបេីកដៃពីសំណាក់ នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ការពារព្រំដែនប្រាសាទ ទេីបអ្វីៗ ប្រព្រឹត្តទៅយ៉ាងរលូន។
ក្រុមឈ្មួញតូច ធំ ក្នុងខេត្តស្វាយរៀង ដឹកជញ្ជូនអេតចាយ ចេញពីខ្មែរ ទៅស្រុកយួន ចូលតាមច្រកទ្វារតំបន់ការពារព្រំដែនប្រាសាទ ក្នុងភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត បានឲ្យដឹងថា បច្ចុប្បន្ន ពួកឈ្មួញយកមកស្តុកទុកជិតខ្សែបន្ទាត់ព្រំដែន រីឯសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ ធ្វើមិនដឹងមិនឬអ្វីទាំងអស់។
ដូច្នេះហើយទើប មេប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ការពារព្រំដែនប្រាសាទ អាចប្រើអំណាច និងតួនាទី របស់ខ្លួនប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅពីក្រោយទេដឹង ទេីបបណ្ដែតបណ្ដោយ ឲ្យបក្សពួកឈ្មួញ ដឹកជញ្ជូនអេតចាយឆ្លងដែនទៅយួន ដោយសេរី។
បញ្ហានេះ ប្រជាពលរដ្ឋ រស់នៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត អំពាវនាវដល់ ថ្នាក់ដឹកនាំខេត្តស្វាយរៀងពិនិត្យឡេីងវិញជាបន្ទាន់ ចំពោះ នាយប៉ុស្តិ៍នគរបាលព្រំដែនប្រាសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធនៅច្រកនេះ ជាអ្នកមានសិទ្ធិអំណាច
បេីកបារ៉ាស់ ឲ្យពួកឈ្មួញនាំអេតចាយ និងទំនិញផ្សេងៗគេចពន្ធ ឆ្លងដែនទៅស្រុកយួន ដោយសុខស្រួលបំផុត៕