សៃវៀនបញ្ជល់មាន់០២កន្លែង របស់លោក តុង លោក រះ និង លោក ភា បើកលេងយ៉ាងគគ្រឹកគគ្រេង បែរជាលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង មិនបង្ក្រាប ព្រោះខ្លាចបារមីម្ចាស់សៃវៀន.!!!

ខេត្តសៀមរាប៖ តាមការមើលឃើញជាក់ស្តែង សារព័ត៌មានជាច្រើនអង្គភាពបានចុះផ្តិតយករូបភាព នៅ សៃវៀនបញ្ជល់មាន់ អាប៉ាង ចំនួន០២ កន្លែង របស់លោក តុង លោក រះ និង លោក ភា បើកលេងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ បែជាលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង នឹងលោកអធិការណុបសារ៉ាក់មិនបង្ក្រាប ព្រោះខាចបារមីម្ចាស់សៃវៀន។ សូមបញ្ជាក់ថា៖ ទីតាំងចំនួន០២កន្លែងខាងលើ ស្ថិតជាប់ផ្សាររកុងទឺន័រ ០១ កន្លែងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវមហាជនគេស្គាល់ថា៖ ជារបស់លោក តុង និង លោក រះ។ ចំណែកសៃវៀនជល់មាន់ អាប៉ោង ០១កន្លែងទៀត ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវមហាជនគេស្គាល់ថា៖ ជារបស់លោក ភា។ ពាក់ព័ន្ធរឿងសៃវៀនបញ្ជាល់មាន់ និង អាប៉ោង មានចំនួន០២កន្លែងខាងលើនេះ មហាជនរស់នៅក្នុងក្រុងសៀមរាប សូមសំណូមពរដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមមេត្តាចាត់វិធានការ បង្ការ ទប់ស្កាត់ និង បង្ក្រាបបនល្បែងសៃវៀនមាន់ជល់ និង អាប៉ោង របស់លោក តុង លោក រះ និង លោក ភា បីអ្នកដ៏មានបារមីនេះផងទាន។ ដែលលោកទាំង០៣នាក់នេះ ថ្លើមធំពាសមេឃ ហ៊ានផ្គើនទៅនិងប្រសាសន៍របស់សម្តេចក្រឡាហោម ភូមិឃុំមានសុវត្ថិភាពទាំង០៩ចំនុច គឺហ៊ានផ្គើនចំនុចទី៥ គ្មានបនល្បែងស៊ីសងនៅតាមសង្កាត់មូលដ្ឋាន,ភូមិ,ឃុំ,ស្រុក,ខេត្ត,ក្រុង អោយខានតែបាន ដើម្បីរក្សាបាននូវសន្តិសុខ សង្គម មានសុវត្ថិភាព ស្ថេរភាព សន្តិភាព ជូនប្រជាពលរដ្ឋ។ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបបន្តថា៖ អោយពួកគាត់ទៅរំពឹងលើលោកផ្កាយពីរ ទិត្យ ណារ៉ុង ម្តេចបាន បើ បនល្បែងសៃវៀនមាន់ជល់ និង អាប៉ោង ខាងលើ បើកលែងយ៉ាងអនាធិប្បតេយ្យ នៅចំកណ្តាលបេះដូងនៃខេត្តសៀមរាប យ៉ាងនេះហើយ បែរជាមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅទីនោះ រូបណា ចុះអនុវត្ត បង្ការ ទប់ស្កាត់ និង បង្ក្រាប ទាល់តែសោះ។ ប្រភពបានរិះគន់យ៉ាងចាស់ដៃថា៖ តើលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប គិតយ៉ាងណា? នេះមុខមាត់ថ្នាក់ខេត្តសៀមរាប ទាំងមូល ហើយក៏ជាប្រសាសន៍សម្តេចក្រឡាហោម ស ខេង ទៀតផង បែជាលោកមិនបានអនុវត្តទៅតាមគោលការរបស់ថ្នាក់ដឹកនាំនោះទេ?។ ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប បានទេ ដោយពុំស្គាល់លេខទូរស័ព្ទរបស់លោក ហើយអង្គភាពយើងខ្ញុំ ចុះផ្សាយទៅនេះធ្វើការរិះគន់ក្នុងន័យស្ថាបនា មិនមែនរិះគន់ជាន់ពន្លិច ឬក៏ញុះញ៉ង់បុគ្គលអោយរើសអើងឡើយ ហើយសារព័ត៌មានយើងខ្ញុំ រងចាំបក ស្រាយបំភ្លឺពីសាមីដែលពាក់ពន្ទ័ ឡើងវិញរៀងរាល់ម៉ោងធ្វើការផ្សាយ សូមអរគុណ៕