ប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ ។នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំអាគារ’’ឃ”សាលាខេត្ត លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក លេខាធិការដ្ឋានខេត្ត ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី កងកម្លាំងទាំងបី តំណាងអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី នាយកទីចាត់ការ/អង្គភាពទាំង៨ ចំណុះសាលាខេត្ត លោក លោកស្រីអភិបាល-អភិបាលរងក្រុង ស្រុកទាំង០៨ លោកអធិកានគរបាលក្រុង ស្រុកទាំង០៨ លោលនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង៨០ លោកមេឃុំ ចៅសង្កាត់ លោក លោកស្រីតំណាងអង្គការដៃគួរជាច្រើនរូបទៀតសរុបវត្តមានចំនួន ២៤៣នាក់។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវអភិបាលរងខេត្ត បានលើកឡើងពីចំណុចសំខាន់ៗ ដែលជម្រុញដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផ្តល់នូវមតិណែនាំបន្ថែម ទៅកាន់កិច្ចប្រជុំនេះដូចជា៖
១. អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តពិនិត្យមើលទៅលើយន្តការ នៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ទៅលើប្រព័ន្ធ នីតិវីធីនៃការអនុវត្តគោលនយោបាយប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ត្រូវមានផែនការសកម្មភាព ស្របតាមបរិបទសង្គមនៅតាមមូលដ្ឋាន។
២. ត្រូវប្រើគ្រប់មធ្យោបាយសរុប កម្លាំងសរុប វិធានការសរុប ដែលជំរុញឱ្យផែនការសកម្មភាពអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។
៣. ត្រូវបន្តជំរុញការគាំទ្រគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រោះថាអំពើនេះ គឺជាការគំរាមកំហែង ដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណី គ្រួសារ តម្លៃសង្គមនៅកម្ពុជា។
៤. ត្រូវបន្តពង្រឹង គោលនយោបាយ ភូមិឃុំមានសុវត្តិភាព និងត្រូវអនុវត្តជាប្រចាំបន្ថែមទៀត ដើម្បីតាមដាននូវ សកម្មភាពបទល្មើសជួញដូរមនុស្ស និងត្រូវដាក់ផែនការតាមដានគ្រប់ ក្រុង ស្រុក និងតាមច្រកទ្វាព្រំដែននានាជាប់ប្រទេសជិតខាង ក្នុងការទប់ស្កាត់ ការបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់៕