
ឯកឧត្តម ម៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨២ ឈានចូល ៨៣ឆ្នាំ
ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៨២ ឈានចូល ៨៣ឆ្នាំ របស់ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ឧត្ដមភរិយា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា, ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល សូមសម្ដែងនូវមនោសញ្ចេតនា គារវភក្ដីយ៉ាងស្មោះស្ម័គ្រ និងសូមគោរពជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី។
ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចធម្មវិសុទ្ធវង្សា និង សម្ដេចប្រធានរដ្ឋសភា ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕