សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ
ជូនចំពោះ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ព.ស. ២០២៣ ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ ខ្ញុំបាទសូមលើកហត្ថបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្វសាធុការពរ បវរសិរីសួស្ដីមង្គលវិបុលសុខ មហាប្រសើរ ជូនដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក និង លោកជំទាវ ព្រមទាំង បុត្រាបុត្រីក្រុមគ្រួសារ ជាទីស្រឡាញ់ ជួបតែសេចក្តីសុខ សុភមង្គលព្រមទាំងទទួលបាននូវ ពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាស អាយុយឺនយូរព្រមទាំងសម្រេចបាន ជោគជ័យ គ្រប់ភារកិច្ច។ ជូនពរពីខ្ញុំបាទ ហែម សុខ ចាងហ្វាងគេហទំព័រ រស្មីស្វាយរៀង www.raksmeysvayreang.com។