នារសៀលថ្ងៃពុធ ១ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣នេះ!
ថ្ងៃចេញផ្សាយៈ 03/23/2023
(កំពង់ស្ពឺ)÷ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋដើម្បីចុះធ្វើអត្តសញ្ញាណកម្មលំអិតទីតាំងដីសម្បទានសង្គមកិច្ច LASED III មានទីតាំងស្ថិតនៅភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រជុំនោះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងលោកប្រធាន អនុប្រធានមន្ទីជុំវិញខេត្ត។