ឯកឧត្តម ហុងវិណុល : ការបើកវេទិការសាធារណៈ ក្នុងគោលបំណងដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធ និងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋានរបស់ខ្លួន
ខេត្តស្វាយរៀង:ឯកឧត្តម ហុងវិណុល
អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដូង បានថ្លែងថា ការបើកវេទិការសាធារណៈ នាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធ និងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តំរូវការ និងសំណូមពរដែលបានលើកឡើងបានចំគោលដៅ ទាន់ពេលវេលា ក្នុងការកែលំអរក្នុងសហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ការថ្លែងបែបនេះរបស់ឯកឧត្តម បាន ធ្វើឡើងនាព្រឹកថ្ងៃទី១៩ខែមិនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រួសារបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិ មានភូមិត្រពាំងស្វាយ ភូមិត្រពាំងក្រឡាញ់និងភូមិបុស្សសង្ឃ័រ ក្នុងឃុំដូង ស្រុករមាសហែកនិងបើកវេទិការសាធារណះ ដោះស្រាយបញ្ហាទុក្ខលំបាកផ្សេងៗ ដោយមានការចូលរួមពីសំណាក់ លោកស៊ូម៉ុល ប្រធានគណបក្សប្រជាជនស្រុក លោកអុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក
អស់លោកអនុប្រធានក្រុមការងារ លោក ប្រធានគណបក្សប្រជាជន ឃុំ និងប្រជាពលរដ្ឋដែលបានចូលរួមសរុបចំនួន២៧៣នាក់ផងដែរ។
ក្នុងឪកាសនោះ ឯកឧត្តម ហុងវិណុល ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដូង
បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់ លោកជំទាវកិត្តិសង្គហ បណ្ឌិតម៉ែនសំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងក៏ដូចជា ឯកឧត្តម សៅសុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ដល់អស់លោកលោកស្រីបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងឃុំដូង ដែលបានចូលរួម នាពេលនេះផងដែរ។
ឯកឧត្តម បន្តថា ដោយគណបក្សប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំពោះមុខប្រជាជនថា គណបក្សប្រជាជន នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំសង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។
ឯកឧត្តម បានផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។
ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដូង បានជំរុញដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងឃុំដូង សូមអញ្ជើញចូលរួមទៅបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ អោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះថា គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន នឹងបម្រើប្រជាពលរដ្ឋពិតៗ។
ក្នុងឪកាសនោះ ឯកឧត្តម ហុងវិណុល ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដូង ក៏បានជួយសាងសង់ផ្លូវមួយខ្សែ សាលាមត្តេយ្យមួយខ្នង ប្រឡាយទឹកមួយខ្សែរនិងឧបត្ថមផ្សេងៗជាច្រើនទៀតសរុប ថវិការ ចំណាយប្រាក់រៀល ចំនួន ៦លាន ៧៥ម៉ឺន៥ពាន់រៀល និងដុល្លារ៧៥០០$។