ឆ្នោតឡូតូ បង្កប់ល្បែងសុីសងឆ្នោតវៀតណាម អាជ្ញាធរពាក់ព័ន្ធ មិនហ៊ានធ្វើការបង្ក្រាប នៅក្រុងស្វាយរៀង!

(ខេត្ដស្វាយរៀង) ៖​ ទីតាំង ឆ្នោតឡូតូបង្កប់ល្បែងសុីសងឆ្នោតវៀតណាម បេីកលេងយ៉ាងរំភើយ  អាជ្ញាធរ​និងសមត្ថកិច្ច​ ក្នុងមូលដ្ឋាន​ ភ្លេចបទបញ្ជារបស់សម្ដេច​ នាយក​រដ្ឋ​មន្ត្រី​ ហេីយមេីលទៅ​ បានជាមិនចុះបង្ក្រាប​  ដែលមានទីតាំងស្ថិតនៅក្បែរ រទេះគោពីរនៅភូមិសាលាស្រុកចាស់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ដស្វាយរៀង  បាននឹងកំពុងបើកលេងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​

ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​ ក្រុងស្វាយរៀង ហាក់សំងំស្ងៀម​ មិនបង្ក្រាបទីតាំង​បបនល្បែងសុីសងឆ្នោតវៀតណាម នៅមូលដ្ឋានរបស់​ខ្លួនផ្គេីនទៅ​និង​បទបញ្ជារបស់​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ។

មហាជនសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ ក្រុងស្វាយរៀង ដែលមានលោកកែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យតាមបទ​បញ្ជា​ របស់សម្ដេច​ នាយករដ្ឋមន្ត្រី​ និងស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ៕