ល្បែងស៊ីសងខុសច្បាប់(នែត) នៅក្នុង បុរីយួថោន សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មិនមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការចុះបង្ក្រាប!
(ភ្នំពេញ)៖ ល្បែងស៊ីសងខុសច្បាប់ (នែត) កំពុងបើកលេងយ៉ាងគឃ្លើននៅក្នុង ទីតាំង បុរីយួថោន សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នេះដែលហ៊ានផ្គើនបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងហ៊ានផ្គើនស្មារតីអង្គប្រជុំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានឱ្យដឹងថាទីតាំងបើកលេងល្បែងស៊ីសង ខុសច្បាប់ (នែត)នេះ ហើយគេសង្ស័យថា មានអ្នកធំ ឬក៏មានអ្នកមានអំណាចនៅពីក្រោយខ្នង ទើបទីតាំងនេះអាចដំណើរការបាន? ព្រោះមិនឃើញអាជ្ញាធរមូលដ្ឋាន ក៌ដូចសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាបទីតាំងនោះឡើយ? គេឃើញតែអ្នកញៀនល្បែងចូលទៅលេងយ៉ាងពពាក់ពពូន។
សូមបញ្ជាក់ថា តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ គឺសម្តេចតេជោ បានដាក់បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៌ដូចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបឱ្យអស់នូវល្បែងសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនិងព្រមានដកដំណែងថែមទៀតផង។ ដូចនេះប្រជាពលរដ្ឋរង់ចាំមើលថា តើទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (នែត)នេះ នឹងទៅជាយ៉ាងណា? តើសមត្ថកិច្ចពាក់ព័ន្ធក៌ដូចអាជ្ញាធរមូលដ្ឋានហ៊ានប្រឆាំងនិងបទបញ្ជាសម្តេចតេជោ ហ៊ុន សែននិងបទបញ្ជារបស់ស្មារតីអង្គប្រជុំដែរឫទេ?
យ៉ាងណាមិញបងប្អូនប្រជាពលរដ្ឋសង្ឃឹមជឿរជាក់ថា ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឱ្យអភិបាលរាជធានី/ខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាលួចលេងទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឱ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឱ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ៕(សូមអរគុណ)