កិច្ចប្រជុំពង្រឹងការអនុវត្តការងារបង្ក្រាបការលេងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

នៅព្រឹកថ្ងៃសុក្រ៥កេីត​ ខែផល្គុន​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ​ នាសាលប្រជុំអាគារ”ខ”សាលាខេត្ត​ បន្ទាប់ពីចប់កិច្ចប្រជុំប្រចាំខែ​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តការងារបង្ក្រាបការលេងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

កិច្ចប្រជុំនេះ​ មានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​អភិបាលេងខេត្ត​ លោកអភិបាលក្រុង-ស្រុក​ លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកអធិការក្រុង​-ស្រុកទាំង៨​ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨។