លោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុក រំដួលបានអញ្ជើញមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមកសុំសេវាសុខាភិបាលនៅមណ្ឌលសុខភាពម៉ឺនជ័យ ឃុំម៉ឺនជ័យ!

(ស្វាយរៀង)÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុក រំដួលបានអញ្ជើញមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមកសុំសេវាសុខាភិបាលនៅមណ្ឌលសុខភាពម៉ឺនជ័យ ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។

ដោយទឹកចិត្តប្រពៃរបស់លោកអភិបាលស្រុករំដួល បានឧបត្ថមអំណោយខោទឹកនោមសារុងនិងក្រម៉ាទៅដល់បងប្អូនប្រជាពលរដ្ឋដែលមកសុំសេវាផងដែរ…៕