អំណោយអង្ករ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៑ុន រ៉ានីហ៊ុនសែន ប្រគេនព្រះសង្ឃនៅវត្តជ័យមុន្នី ,វត្តបុសមន និងប្រជាពលរដ្ឋ ៤គ្រួសារ នៅស្រុករំដួល!

(ខេត្ដស្វាយរៀង) ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ
លោក ហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល បាននាំយកអង្ករ ដែលជា អំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគេនព្រះសង្ឃនៅវត្តជ័យមុន្នី ,វត្តបុសមន និងប្រជាពលរដ្ឋជីវភាពខ្វះខាតចំនួន៤គ្រួសារ ឃុំស្វាយចេក និងឃុំម៉ឺនជ័យ ស្រុករំដួលខេត្ដស្វាយរៀង ។

លោកហែម សុីណា បានថ្លែងថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរ មិនបានអញ្ជើញមកចែកផ្ទាល់ ប៉ុន្តែសម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខ របស់ប្រជាជន កង្វល់ទាំងឡាយ របស់ប្រជាជន គឺជាកង្វល់របស់សម្តេចទាំងទ្វេរ ។

លោកបានឲ្យដឹងថា អំណោយ របស់សម្តេចទាំងទ្វេរ បានផ្តល់អង្ករ ជូនដល់ស្រុក សម្រាប់ធ្វើសកម្មភាព ចែកជូនដល់គ្រួសារ ដែលមានជីវភាពខ្វះខាត និងគ្រួសារដែល ទទួលមរណៈ ភាព នៅក្នុងមូលដ្ឋានស្រុករំដួល ។

ព្រះសង្ឃនៅវត្តជ័យមុន្នី ,វត្តបុសមន និងប្រជាពលរដ្ឋ ៤គ្រួសារ សូមថ្លែងអំណអរគុណដល់លោកហែម សុីណា និងក្រុមការងារពិសេស សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ដែលបានផ្ដល់អង្ករ ដល់ដល់វត្តអារាមនានានៅក្នុងស្រុករំដួលនិង ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងគ្រួសារដែល ទទួលមរណៈ ភាព ដើម្បីដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋ នៅស្រុករំដួល ៕