ប្រជាពលរដ្ឋណាដែលសាងសង់សំណង់លើដីចំណីផ្លូវ និងត្រូវសុំច្បាប់សាងសង់ពីអាជ្ញាធរជាមុនសិន!
(ស្វាយរៀង) ៖នៅព្រឹក ថ្ងៃពុធ ១៣ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះអាជ្ញាធរស្រុករំដួល ដឹកដោយលោកហែម សុីណាអភិបាលនៃគណៈអភិបាលស្រុករំដួល បានចុះពិនិត្យ និងបញ្ឈប់សកម្មភាពការសាងសង់សំណង់លើដីចំណីផ្លូវ មួយកន្លែងដែលស្ថិតនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្ដស្វាយរៀង ។
លោក អភិបាលស្រុក បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំបានឲ្យដឹងថា បន្ទាប់ពីលោកទទួលបានសេចក្តីរាយការណ៍មកថាមានបងប្អូនប្រជាពលរដ្ឋកំពុងសាងសង់សំណង់នៅលើដីចំណីផ្លូវមួយកន្លែង លោកក៍បានដឹកនាំមន្ដ្រីសាលាស្រុក កម្លាំងសមត្ថកិច្ចស្រុក អាជ្ញាធរ ភូមិ ឃុំ ចុះមកសម្របសម្រួលប្រជាពលរដ្ឋកុំឲ្យគាត់សាងសង់សំណង់នៅលើដីចំណីផ្លូវទៀតអី ហើយមុននឹងត្រូវសាងសង់បងប្អូនប្រជាពលរដ្ឋត្រូវសុំច្បាប់កាសាងសង់ទៅអជ្ញាធរដែនដី ជាមុនសិន ដើម្បីឱ្យអាជ្ញាធរចុះមកពិនិត្យថាត្រូវសាងសង់បានឬមិនបាននឹងកុំអោយមានការខាតបង់លុយកាក់នៅពេលដែលយើងសាងសង់រួច(បើខុសច្បាប់)។
ជាកិច្ចបញ្ចប់លោកអភិបាលក៍សូមអំពាវនាវមកដល់បងប្អូនប្រជាពលរដ្ឋណាដែលមានដីចំណីផ្លូវនឹងរស់នៅក្នុងមូលដ្ឋានស្រុករំដួលទាំងអស់ឱ្យបានជ្រាបថា សូមកុំសាងសង់រំលោភលើដីចំណីផ្លូវទៀតអី ពីព្រោះរាល់បញ្ហានូវការសាងសង់សំណង់ទាំងអស់នេះវាខុសនឹងច្បាប់ នឹងរាល់សំណង់សាងសង់ទាំងអស់ត្រូវសុំច្បាប់ពីអាជ្ញាធរដើម្បីបញ្ជាក់អំពីទីតាំងហើយនិងប្លង់ស្ថាបត្យកម្ម។(សូមអរគុណ)