(អរគុណសន្តិភាព)លោកស្រី ហ៊ឹម ម៉ាលី បានជួយឧបត្ថម្ភអង្ករចំនួន០២តោនបន្ថែមទៀតមកដល់រដ្ឋបាលស្រុករំដួលសម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ និងគ្រួសារទទួលមរណភាព !

(ស្វាយរៀង)៖នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ
លោកស្រីហុឹម ម៉ាលី នឹងជាក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុករំដួល  បានបន្ដជួយឧបត្ថម្ភអង្ករមកដល់រដ្ឋបាលស្រុករំដួលចំនួន២តោនបន្ថែមទៀតសម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ និងគ្រួសារទទួលមរណភាព នៅក្នុងមូលដ្ឋានស្រុករំដួល ។

លោកហែម សុីណា បានថ្លែងថា លោកស្រីហុឹម ម៉ាលី និងក្រុមគ្រួសារតែងតែផ្ដល់សម្ភារក៍ដូចជាអង្ករដល់រដ្ឋបាលស្រុករំដួលជាហូរហែ សម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ និងគ្រួសារទទួលមរណភាព នៅក្នុងមូលដ្ឋានស្រុករំដួល ។

លោកបានបន្ដថា ក្នុនាមលោកជាអភិបាលស្រុក នឹងយកអង្ករនេះ ទៅចាត់ចែងធ្វើសកម្មភាព ឱ្យបានចំគោលដៅផងដែរ លោកក៏បានថ្លែងអំណរគុណដល់លោកស្រីហុឹម ម៉ាលី និងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕