អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ២៥​នាក់ ទៅ​តុលាការ​!

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ២៥​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​

​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ២៥​នាក់ រួមមាន​៖

១/ ឈ្មោះ តែម លូ​កា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,២/ ឈ្មោះ ឡុច ថៃ​សាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន​បាន នៅ​ចំណុច ផ្លូវ​លេខ​១៣២ សង្កាត់ ផ្សារ​ដេប៉ូ​៣ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ​។​

៣/ ឈ្មោះ យ៉​ន វិសាល ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ,៤/ ឈ្មោះ ផល ម៉ា​ណែ​ត ភេទ​ប្រុស អាយុ ២២​ឆ្នាំ ,៥/ ឈ្មោះ ម៉ន ហាក់ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ,៦/ ឈ្មោះ ញៀន ខា​វ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​បាន នៅ​ចំណុច ផ្លូវជាតិ​លេខ​៥ ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

៧/ ឈ្មោះ កឺ​ម វណ្តា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ,៨/ ឈ្មោះ ហៀ​ង រដ្ឋា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ,៩/ ឈ្មោះ ទូច មុនី​រតនា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,១០/ ឈ្មោះ ឡាយ ឡុង ភេទ​ប្រុស អាយុ ២២​ឆ្នាំ ,១១/ ឈ្មោះ ឆាយ វាសនា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,១២/ ឈ្មោះ យន់ សុខា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ,១៣/ ឈ្មោះ សាន់ គុណ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ,១៤/ ឈ្មោះ ឈាង វាសនា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,១៥/ ឈ្មោះ រឿង សុ​ភក្តិ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ,១៦/ ឈ្មោះ មា ប្រុស ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,១៧/ ឈ្មោះ ជន ពេជ្រ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,១៨/ ឈ្មោះ សៅ មួយ​ស៊ា​ង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ,១៩/ ឈ្មោះ អ៊ុក ថា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ,២០/ ឈ្មោះ ប៊ុត ស្រីរ័ត្ន ភេទ​ស្រី អាយុ ២០​ឆ្នាំ ,២១/ ឈ្មោះ ទី ស្រី​ល័ក្ខ ភេទ​ស្រី អាយុ ១៩​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន នៅ​ចំណុច ផ្ទះល្វែង​ទុកចោល ផ្លូវលំ ភូមិ​ចោមចៅ​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

២២/ ឈ្មោះ ព្រំ សុវណ្ណ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,២៣/ ឈ្មោះ ទូច ប៉ុម ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,២៤/ ឈ្មោះ ជីន ឌុ​ក ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,២៥/ ឈ្មោះ មី ឡុង​ឌី ភេទ​ប្រុស អាយុ ១៩ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​បាន នៅ​ចំណុច ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សាកសួរ​ជនសង្ស័យ​ចប់​តាម​វិធានការណ៍​ជំនាញ​រួច​មក សមត្ថិកិច្ច​អាវុធហត្ថ បាន​កសាង​សុំណុំរឿង បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ២៥​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕