ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង!

(ខេត្តស្វាយរៀង)÷ក្រុងស្វាយរៀងមានរៀបចំពិធីវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង។

ក្រោមអធិបតីភាពឯកឧត្តមជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តមប៉េងពោធិសា អភិបាលរងខេត្តស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមម៉ែនវិបុលអភិបាលខេត្តស្វាយរៀង ។

កម្មវិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តលោកលោកស្រី គណៈអភិបាលក្រុងស្រុកសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់អស់លោកជាប្រធានមន្ទីរអនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទប្រជាពលរដ្ឋជាច្រើននាក់។កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី 15 ខែតុលា ឆ្នាំ2022 ស្ថិតនៅក្រុងស្វាយរៀង។ឯកឧត្តមជុំ ហាន  ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងបានមានប្រសាសន៍ថាអង្គវេទិកាផ្សព្វផ្សាយមានសារៈសំខាន់នាថ្ងៃនេះ គឺជាប្រធានបទ *ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព *ការផ្ដល់សេវាសារធារណៈជូនប្រជាពលរដ្ឋ *ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារអត្រានុកូលដ្ឋាន *បរិស្ថាននិងអនាម័យ *បទល្មើសនេសាទ *និងទំនាស់ដីធ្លី  ប្រធានបទទាំងអស់នេះពិតជាបានបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លាក្នុងដំណើរការនៃការគាំទ្រនិងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្ដីពីកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការឲ្យកាន់តែទទួលបានលទ្ធផលល្អជោគជ័យថ្មីៗ ឆ្លើយតបនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមបន្តទៀតថាជាការពិតណាស់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនិងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក  និងបញ្ហាប្រឈមនានានិងការផ្ដល់មតិយោបល់ចំពោះការអភិវឌ្ឍន៍មូលដ្ឋានបញ្ហាប្រឈមនិងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្តផ្ដល់នូវអនុសាសន៍និងសំណូមពរនានាសម្រាប់ការពិភាក្សានិងតាមរយៈការឆ្លើយតបទាន់ពេលវេលាពីស្ថាប័នជំនាញនិងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដើម្បីឈានទៅរកកំណែលល្អនិងដោះស្រាយឲ្យបានទាន់ពេលវេលាកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការអតិភាពនិងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម ជុំ ហាត មានប្រសាសន៍បន្តទៀតថា ការបើកវេទិការផ្សព្វផ្សាយនិងគ្រោះយោបលរបស់ក្រុមប្រឹក្សាខេត្តគឺមានសារះសំខាន់ណាស់ដោយទទួលបាននូវ ធាតុចូលសំខាន់ៗដោយផ្ទាល់ ពីសំណាក់ប្រជាពលរដ្ឋ  តំណាងសង្គមស៊ីវិលសម្រាប់ប្រើប្រាស់ជាមូលដ្ឋានជុំរុញការដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ ឲសម្រាចបានលទ្ធផលជោគជ័យប្រកបដោយប្រសិទ្ធភាព និងសូមឲអស់លោក លោកស្រីនិងប្រជាពលរដ្ឋទាំងអស់ក្នុងវេទិការទាំងមូល មេត្តាយកចិត្តទុកដាក់តាមដាន លើកឡើងនូវមតិយោបល់ សំណើរ សំណូមពរ  និងអនុសាសន៍នានាឲបានផុលផូស ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាខេត្តទទួលយកទៅពិភាក្សារិះរកវិធីសាស្រ្តសម្រាប់ដោះស្រាយនិងឆ្លើយតបត ឲបម្រើឱ្យការអភិវឌ្ឍន៍មូលដ្ឋានទទួលបាននូវភាពរីកចម្រើនឆាប់រហ័សនិងផ្ដល់សេវាឲ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរនិងឆ្លើយតបតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។គួបញ្ជាក់ផងដែរ ចំពោះសំណើររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលសំណូមពរតាម ការលើកឡើងតាមផ្ទាល់មាត់និងសំណូមតាមរយះលាយលាក់ជាអក្សរ មកដល់ក្រុមការងារគឺក្រុមការងារទទួលយកសំណើរដើម្បីពិដាការងារបន្តទៅថ្នាក់ក្រោមជាតិនិងបន្តទៅថ្នាក់ជាតិសំដៅធ្វើយា”ងណា ជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ស្របតាមយុទ្ធសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា វិមជ្ឍការ និងសហវិមជ្ឍការ៕