
ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បានធ្វេីពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការ នគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការអញ្ជេីញចូលរួមពីលោក លោកស្រី ស្នងការរង លោកអនុប្រធានសេនាធិការ លោកវរសេនីយ៍ទទួលផែនការងារ លោក លោកស្រី នាយនាយរងការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងលោក លោកស្រីដែលជាកងកម្លាំងនគរបាលត្រូវប្រកាសផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ សរុបវត្តមាន ២៧៥ នាក់ ស្រី ២៨ នាក់។ ក្នុងនោះត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន ១៧៧ នាក់ -បំពាក់ឋានន្តរសក្តិថ្នាក់ វរសេនីយ៍ទោចំនួន ៣០នាក់ ,ថ្នាក់វរសេនីយ៍ត្រីចំនួន ៣៦ នាក់, ថ្នាក់អនុសេនីយ៍ឯកចំនួន ១៥ នាក់ , ថ្នាក់អនុសេនីយ៍ទោចំនួន ៣៣នាក់ និងថ្នាក់អនុសេនីយ៍ត្រីចំនួន ៤ នាក់។
ហេីយដេីម្បីអបអរសាទរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងដែលទេីបប្រកាសតួនាទី និងបំពាក់ឋានន្តរសកិ្ត ថ្មី ជាពិសេសការខិតខំបំពេញការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ នាពេលកន្លងមក ឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានទទួលបាយសាមគ្គី មួយពេលពោរពេញដោយក្តីសោមន្សរីករាយ។