ឧត្តមសេនីយ៍ឯក រ័ត្ន ស្រា​ង សែន​ក្រុង​ពាលី បញ្ចុះបឋមសិលា សាងសង់ អាគារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​!

ដោយ​អនុវត្ត​តាម​ការណែនាំ​ចង្អុលបង្ហាញ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​តែងតែ​ណែនាំ​ដល់​មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ កសាង​ហេដ្ឋារចនាសម្ព័ន្ធ សាងសង់​អាគារ​ជំរំ​ជម្រក បន្ទាយ​ស្នាក់នៅ ពី​ថ្នាក់ជាតិ​រហូត​ដល់​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ នា​ព្រឹក​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីសែនក្រុងពាលី បញ្ចុះ​បឋមសិលា​សាងសង់​អាគារ​ថ្មី ទីបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ ប្រកបដោយ​ស្តង់ដា​ទំនើប​ទាន់សម័យ មាន​ការចូលរួម​ពី​លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ព្រមទាំង​មេ​បញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ចំំ​ណុះ​ឲ្យ​កងរាជអាវុធហត្ថ​រា​ធានី​ភ្នំពេញ​ផង​ដែរ​។​

​អាគារ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​នឹង​ត្រូវ សាងសង់​ថ្មី មាន​បណ្តោយ ២៥ ម៉ែត្រ ទទឹង ១៨ ម៉ែត្រ មាន​កម្ពស់ ២​ជាន់ ស្ថិតនៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕