ជនសង្ស័យ ០៥​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​នៅ​ក្រុង​បាវិត​!

(​ខេត្ត​ស្វាយរៀង )៖ នា​ព្រឹក​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ជន​សង្ឃ័​យ​០៥​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ពី​នាក់​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ២០១៩​វេលា​ម៉ោង ១១:៣០​នាទី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត បាន​ទទួលព៌តមាន​ពី​ម្ចាស់​ផ្ទះជួល​ឈ្មោះ ឡេន តាំង ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ បាន​ទូរ​សព្ទ​រាយការណ៍​មក​លោក​មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ថាៈ នៅផ្ទះ​ជួល​របស់​គាត់​បន្ទប់លេខ​៧ មាន​ជនជាតិ​វៀតណាម ប្រុស ស្រី ជាច្រើន​នាក់​ចេញ​ចូល​ក្នុង​បន្ទប់​នេះ​ខុស​ពី​ធម្មតា ក្រោយពី​បាន​ទទួល​ពត៌មាន​នេះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ក៏​បាន​រាយការណ៍​មក​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេ​បញ្ជា​រការ កងរាជអាវុធហត្ថ​ខេត្ត​បានទទួល​ព័ត៌មាន​នេះ​ភ្លាមៗ​នោះ​ក៏​បញ្ជារ​ជំនាញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ យ័​ន្ត សេង នាយរង​សេនាធិការ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​បង្ក្រាប​ករណី​ចាប់​ឃុំ​ឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ នៅ​បន្ទប់​លេខ​៧ ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល ហើយ​បាន​ធ្វើ​ការឆែកឆេរ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ០៧​នាក់ បាន​នាំ​ខ្លួន​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ដើម្បី​សាកសួរ ក្នុងនោះ មាន

ជនសង្ស័យ​ចំនួន ០៥​នាក់ ជនរងគ្រោះ ចំនួន ០២​នាក់ ។​
​ជនសង្ស័យ ចំនួន ០៥​នាក់ ៖

១/ ឈ្មោះ ឡេ វ៉ាន់​ថាំង ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រា​ដក មាន​ទីលំនៅ​ឃុំ​ហូប​ទៀន ស្រុក មី​ឌិក ក្រុង​ហាន​ណូយ ប្រទេស​វៀតណាម ។​
២/ ឈ្មោះ ង្វៀន អា​ញ​ទុង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រាក មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​ហូប​ថាញ់ ស្រុក​មី​ឌិក ក្រុង​ហាន​ណូយ ប្រទេស​វៀតណាម ។
៣/​ឈ្មោះ​ឡេ វ៉ាន់​ដាំង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិ​វៀតណាម មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​ហូប​ទៀន ស្រុក​មី​ឌិក ក្រុង​ហាន​ណូយ ប្រទេស​វៀតណាម ។
៤/​ឈ្មោះ ឡេ វ៉ា​ន់ត្រុង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រាក មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​ហូប​ទៀន ស្រុក​មី​ឌិក ក្រុង​ហាន​ណូយ ប្រទេស​វៀតណាម ។
៥/​ឈ្មោះ ត្រឹង ត្រុង​ធឿង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រាក មាន​ទីលំនៅ​បច្ចុប្បន្ន ខេត្ត ក្វាង​និ​ញ ប្រទេស​វៀតណាម ។

​ជនរងគ្រោះ​ចំនួន ០២​នាក់ ៖
១/​ឈ្មោះ ង្វៀង ធី​ធូ​ហ្វឿង ភេទ​ស្រី អាយុ ៥០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ រស់នៅ​ភូមិ​វ័រ​ចាយ ឃុំ​វ័រ​ចាយ ស្រុក​បេន​កូវ ខេត្ត​តៃនិញ ។
២/​ឈ្មោះ ហ្វាង វ៉ាន់​ហ៊ុយ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​កិន​វ៉ា ស្រុក វ៉ាង​ត្រឹង ខេត្ត ក្វាង​ប៉ិន ប្រទេស​វៀតណាម ។
​បច្ចុប្បន្ន ជនសង្ស័យ និង​ជនរងគ្រោះ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕