
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣
នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គន់ សុភា អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
គូសបញ្ជាក់ថា ៖ របៀបវារៈដែលបានលើកយកមកអនុម័តនាឱកាសនោះ រួមមាន ៖ ១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុលើរបាយការណ៍លើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ
២-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ័រីកចម្រើនប្រចាំខែវិច្ឆិការ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។
៣-បញ្ហាផ្សេងៗ ៕