
វឌ្ឍនភាពការងារត្រឹមថ្ងៃចន្ទ ១៤រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
១-សកម្មភាពស្ថាបនាផ្លូវខេត្តលេខ ៣១៦ ដោយពង្រីកតួផ្លូវរួចក្រាលកៅស៊ូ ២ស្រទាប់ ប្រភេទ DBST ប្រវែង ១,៧៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមក្រួសក្រហម ទទឹង ១ម៉ែត្រ សងខាង និងស្ថាបនាលូកាត់ទទឹងផ្លូវមុខកាត់ ០.៨០ម៉ែត្រ ប្រវែង ១០ម៉ែត្រ ចំនួន ៣កន្លែង (ចាប់ពីគ.ម ០៨+៩៥០ ដល់ គ.ម ១០+៧០០) ស្ថិតក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
២-សកម្មភាពស្ថាបនាផ្លូវខេត្តលេខ ៣១៤C ស្ថិតក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ២,៨២៥ម៉ែត្រ ទទឹង ៧ម៉ែត្រ និងស្ថាបនាលូបេតុងកាត់ទទឹងផ្លូវមុខកាត់ ០.៨ម៉ែត្រ ប្រវែង ១០ម៉ែត្រ ចំនួន ៥កន្លែង ក្នងនោះ ៖
-ផ្លូវប្រវែង ២,៤២៥ម៉ែត្រ ទទឹង ៧ម៉ែត្រ មានចិញ្ចើមក្រួសក្រហម ១ម៉ែត្រសង្ខាង
-ផ្លូវប្រវែង ៤០០ម៉ែត្រ ទទឹង ៧ម៉ែត្រ មានចិញ្ចើមក្រួសក្រហម ០.៥ម៉ែត្រសង្ខាង ។
៣-សកម្មភាពការងារជួសជុលថែទាំជាប្រចាំ លើកំណាត់ផ្លូវខេត្តលេខ ៣១៥ ប្រវែង ៣២,៦៩០ម៉ែត្រ (ចាប់ពី គ.ម ១៨+២០០ ដល់ គ.ម ៦១+៧៥០) ដោយក្រាលគ្រួសក្រហម ចាប់ពីភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ដល់ភូមិក្រញូង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ៕