
សម្ដេចក្រឡាហោម ស ខេង ចាត់អោយឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស !
(ភ្នំពេញ )៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃពុធ ១៤ ខែកញ្ញា ឆ្នាំ ២០២២នេះ បានចាត់តាំងលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសហការបង្ក្រាបល្បែងស៊ីសងខុច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស។
យោងតាមលិខិតនេះបានបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះបង្ក្រាបនោះ គឺចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃបញ្ចប់នៃបេសកកម្ម តែម្ដង។
សូមរំលឹកផងដែរថា កន្លងទៅ សារព័ត៌មានក្នុងស្រុក ជាច្រើន បានផ្សព្វផ្សាយថា៖ មានករណីល្បែងស៊ីសង នៅតាមបណ្ដាខេត្ត/ក្រុង មួយចំនួន រីកដុះដាលដូចផ្សិត។
ពាក់ព័ន្ធទៅនិងយោង លិខិត សម្តេចក្រឡាហោម ស ខេង មហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋួទូទាំងប្រទេសបាននាំគ្នាសំដែងការអបអរសាទរ ដែលថ្នាក់ដឹកនាំយកចិត្តទុកដាក់ ក្នុងការបង្ក្រាបបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមប្រជុំជន និងតាមជនបទដាច់ស្រយាល ។ហើយប្រជាពលរដ្ឋនឹងរំពឹងទុកថា កិច្ចប្រតិបត្តិការបង្ក្រាបនេះ នឹងធ្វើអោយគនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញនឹងកាន់តែមានប្រសិទ្ធភាពខ្ពស់៕