រដ្ឋបាល​ស្រុក​រំដួល ថ្លែង​អំណ​គុណ​យ៉ាង​សប្បុរសជន​ដែល​បាន​ជួយ​ឧបត្ថម្ភ សម្ភារៈ​និង​ថវិកា ដល់​ទូក ង ឌី សែន​ជ័យ បារមី​ស្រុក​រំដួល

រដ្ឋបាល​ស្រុក​រំដួល សូម​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ព្រះ​តេជគុណ ឯកឧត្តម លោក លោកស្រី ដែល​បាន​ឧបត្ថម្ភ សម្ភារៈ​និង​ថវិកា ដល់​ទូក ង ឌី សែន​ជ័យ បារមី​ស្រុក​រំដួល ដែល​មាន​រាយ​នាម​ដូចខាងក្រោមៈ​
១- លោក ឆាយ ឡាង បាន​ឧបត្ថម្ភ អាវយឺត​៤០ ឆត្រ ២ មួក​សុ​វត្តិភាព ៣ និង​ថវិកា ១០០​ដុល្លា​
២- លោក ឈឹម បុរស អនុប្រធាន​មន្ទីរ​អភិវឌ្ឍ​ជនបទ ខេត្ត​ស្វាយរៀង​និង​ជា​អនុប្រធាន​ក្រុម​ការ​ការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ថ្នា​ធ្នង់ ថវិកា ៤០០,០០០​រៀល​
៣- លោក ខែ​ក សុផាត ប្រធានការិយាល័យ ផ្លូវលំ​នៃ​មន្ទីរ​អភិវឌ្ឍ​ជនបទ ខេត្ត​ស្វាយរៀង​និង​ជា​អនុប្រធាន ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ថ្នា​ធ្នង់ ថវិកា ៤០០,០០០​រៀល​
៤- ប្អូន ណាត ជា​អាជីវករ លក់​ទឹកកក ផ្សារ​កំពង់​ចក ថវិកា ១០០,០០០​រៀល​

​គណៈកម្មាធិការ ទូក ង ឌី សែន​ជ័យ បារមី​ស្រុក​រំដួល សូម​គោរព​ជូនពរ ជូន​ចំពោះ ព្រះ​តេជគុណ ឯកឧត្តម លោក លោកស្រី ជូ​ប​ប្រទះ​ពុទ្ធពរ ៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​គណៈកម្មាធិការ ទូក ង ឌី សែន​ជ័យ បារមី​ស្រុក​រំដួល សង្ឃឹម​និង​ជឿជាក់​ទៅ សប្បុរសជន ព្រះ​តេជគុណ ឯកឧត្តម លោក លោកស្រី ជួយឧបត្ថម្ភ ជា​សម្ភារៈ និង​ថវិកា ដល់​ទូក ង ឌី សែន​ជ័យ​បារមី​ស្រុក​រំដួល បន្តទៀត សូម​អរគុណ !