ស្នងការខេត្ត២រូប រួមនិងមន្ត្រីនគរបាលជាន់ខ្ពស់៥រូបទៀត ត្រូវបានផ្លាស់ប្ដូរតួនាទី!

(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការខេត្តក្រចេះ រួមនិងលោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការខេត្តស្វាយរៀង។
ត្រូវបានផ្លាស់ប្ដូរ និងតែងតាំង ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នេះបើយោងតាមអនុក្រឹត្យ ស្ដីពីការ ផ្ទេរភារកិច្ចនិងតែងតាំង មន្ត្រីនគរបាលជាតិកម្ពុជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨.០៨.២០២២។

ក្នុងអនុក្រឹត្យនោះ ក៍មានការផ្ទេរភារកិច្ចនិងតែងតាំង មន្ត្រីនគរបាលជាន់ខ្ពស់ចំនួន៥រូបទៀតផងដែរ សរុប៧រូប ដែលត្រូវផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងថ្មី៕