
រដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំងជាអភិបាលរងខេត្តស្វាយរៀងចំនួន៤រូប
ថ្ងៃចេញផ្សាយៈ 08/20/2022
(ភ្នំពេញ) : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញអនុក្រឹត្យតែងតាំងមន្រ្តីចំនួន ៤រូប ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។
អភិបាលរង៤រូបរួមមាន៖ ទី១៖ លោក ប៉េង ពោធិ៍សា ឋានន្ដរស័ក្ដិឧត្ដមអភិបាល ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ដ្រីរាជការ នៃក្រុមនីតិប្បញ្ញត្ដិ ជាអភិបាលរងខេត្ត
ទី២៖ លោក ម៉ែន អេង ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត
ទី៣៖ លោក សុខា រ៉ាម ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត
ទី៤៖ លោកស្រី យក់ ស៊ីណាត ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត។
ក្នុងនោះផងដែរលោក ម៉ែន អេង ជាឧត្តមសេនីយ៍ត្រីមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានមហាជនស្គាល់ថាឈ្មោះ អេង ឫទ្ធី ធ្លាប់ជាអតីតសិល្បករ និងជាប្រធានក្រុមពិធីករ-ពិធីការិនីផ្នែកសិល្បៈរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៃក្រុមហ៊ុនបាយ័នព័ត៌មាន។