
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ
ថ្ងៃចេញផ្សាយៈ 07/08/2022
លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំប៊ូស្រា អាណត្តិទី៥ ដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សាស្រុកពេជ្រាដា អភិបាលរងស្រុក អធិការស្រុក មេប៉ុស្តិ៍ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំជាច្រើនរូប ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាឃុំប៊ូស្រា។
សូមបញ្ជាក់ថា៖សមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អាណត្តិទី៥នេះ រួមមាន៖
ទី១.លោក យើត សារីន ជាប្រធានក្រុមប្រឹក្សាឃុំ
ទី២.លោក កេង ញ៉ក់ ជាសមាជិកក្រុមប្រឹក្សាឃុំ
ទី៣.លោក សឹង កាយ ជាសមាជិកក្រុមប្រឹក្សាឃុំ
ទី៤.លោក ឆើស សាលី ជាសមាជិក
ទី៥.លោកស្រី ខ្លឹក កែវស៊ីងៀប ជាសមាជិក។