កិច្ចប្រជុំ​ពង្រឹង​ការងា​រេខា​ធិ​ការដ្ឋាន​នៃ​គណៈកម្មាធិការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​

នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការងា​រេខា​ធិ​ការដ្ឋាន​នៃ​គណៈកម្មាធិការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ ដោយ​មាន​ការចូលរួម​ពី លោក​ប្រធាន​លេខាធិការដ្ឋាន លោក​អនុប្រធាន​អចិន្ត្រៃយ៍​លេខាធិការដ្ឋាន លោក​អនុប្រធាន​លេខាធិការដ្ឋាន លោក លោកស្រី​សមាជិក​លេខាធិការដ្ឋាន លោក​ប្រធាន​អនុគណៈកម្មាធិការ លោក​ប្រធាន OD​ទាំង​៤ ៕