
អាជ្ញាធរស្រុកដឹកនាំសមត្ថកិច្ចចុះទៅបង្ក្រាបត្រាក់ទ័រដែលភ្ជួរដីបឹងេរបស់រដ្ឋ នៅស្រុកកំពង់ត្រាច
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៨ ខែមាសា ឆ្នាំ២០១៩ នេះ លោក ជួន សុភា អភិបាលរងស្រុក តំណាងលោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបត្រាក់ទ័រភ្ជួរដីបឹងឈូករបស់រដ្ឋ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
ការចុះបង្ក្រាបត្រាក់ទ័រភ្ជួរដីបឹងធម្មជាតិរបស់រដ្ឋនេះក្រោមការបញ្ជាផ្ទាល់ពីសំណាក់ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បន្ទាប់ពីមានបណ្តឹងផ្ទាល់មាត់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ចំពោះប្រតិបតិ្តការឃាត់ត្រាក់ទ័រល្មើសច្បាប់នេះ អ្នករំលោភដីរបស់រដ្ឋបានរារាំងមិនឲ្យក្រុមអាជ្ញាធរឃាត់និងនាំយកវត្ថុតាងទៅរក្សាទុកដោយសម្រួលឡើង ហើយអ្នកទន្ទ្រានដីបឹងថែមទាំងជេរប្រមាថដល់ក្រុមសមត្ថកិច្ចដោយពាក្យអសុរសផងដែរ។ លុះបន្តិចក្រោយមកទើបការចម្រូងចម្រាសត្រូវបានបញ្ចប់ ខណៈដែលអាជ្ញាធរបានដកហូតត្រាក់ទ័រយកមករក្សាទុកនៅក្នុងសាលាស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃ១៨ ខែមេសា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា៖ បើតាមមជ្ឈដ្ឋានទូទៅបានលើកឡើងថា ការបង្ក្រាបករណីទន្ទ្រានដីបឹងធម្មជាតិរបស់រដ្ឋនេះ បុគ្គលមួយគ្រួសារមិនខ្លាចញញើតនឹងកម្លាំងសមត្ថកិច្ចឡើយ ដោយបុគ្គលខាងលើមានការមាក់ងាយជេរប្រមាថកាតទាន ហើយដើរថតមុខអាជ្ញាធរ និងសមត្ថកិច្ចគ្មានខ្លាចញញើត សូម្បីសារព័ត៌មានក៏មិនអត់ឱនឲ្យដែរ ព្រោះអ្នកទន្ទ្រានដីបឹងធម្មជាតិថតផ្ញើរូបទៅឲ្យអ្នកកាងនៅពីក្រោយ ព្រោះអ្នករំលោភដីបឹងធម្មជាតិរបស់រដ្ឋនេះអួតថា គាត់មានខ្នងបង្អែកសុទ្ធតែអ្នកធំៗ នៅជិតហ្នឹងក៏មាន នៅភ្នំពេញក៏មានដែរ ហើយមហាជនពិតជាចង់ដឹងណាស់ “តើអ្នកធំណាទៅហ្ន៎” ដែលហ៊ានកាងនៅពីក្រោយនៃការរំលោភទន្ទ្រានដីបឹងឈូករបស់រដ្ឋបែបនេះ.? ដូច្នេះគួរតែអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយវែកមុខឲ្យឃើញផង..។
លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃដដែលនេះថា រឿងបុគ្គលមួយគ្រួសារ ប្តីឈ្មោះ សំ អេន ប្រពន្ធឈ្មោះ សេង យិ កំពុងរំលោភបំពានដីបឹងធម្មជាតិរបស់រដ្ឋ លោកបានហាមប្រាមជាច្រើនលើកមកហើយ ប៉ុន្តែបុគ្គលខាងលើនៅតែរឹងរូស មិនដឹងគាត់អាងអ្នកណាទេ។លោកបន្តថាមិនតែប៉ុណ្ណោះ បុគ្គលខិលខូចនេះបានជួលត្រាក់ទ័រមកភ្ជួរនៅក្នុងផ្ទៃបឹងទាំងបំពាន ទើបលោកបញ្ជាដល់កម្លាំងទៅបង្ក្រាបតែម្តង៕ សេង ណារិទ្