
ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ចុះសិក្សា ការកំណត់ផ្ទៃអាងទឹកវ៉ៃគោ
ថ្ងៃចេញផ្សាយៈ 09/07/2019
នៅព្រឹកថ្ងៃសុក្រ៨ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ចុះសិក្សា ការកំណត់ផ្ទៃអាងទឹកវ៉ៃគោ ដែលពាក់ព័ន្ធ នឹងក្រុងស្វាយរៀង ស្រុកស្វាយជ្រំ និងស្រុករំដួល ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះមានឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោក ប្រធានមន្ទីរជំនាញក្នុងខេត្ត លោកអភិបាលស្រុកទាំង៣ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធាន-អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់សាលាខេត្ត ៕