
ឯកឧត្តមនាយឧត្តមសេនីយ៍ខ្វាន់ ស៊ាម ប្រធានក្រុម ការងារចុះជួយស្រុករំដួលបានជួយ ឧបត្ថម្ភស្ពានបេឡេមួយកន្លែងដល់ឃុំម៉ឺនជ័យ ដើម្បីជួយសម្រួលដល់ប្រជាជននៅមូលដ្ឋាន នៅស្ពានទ្រាខាងកើត
ដោយមើលឃើញពីក្តីលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ ការដឹកជញ្ជូននានា ការទំនាក់ទំងគ្នាទៅវិញទៅមក ទើបឯកឧត្តមនាយឧត្តមសេនីយ៍ខ្វាន់ ស៊ាម ប្រធានក្រុម ការងារចុះជួយស្រុករំដួលបានជួយ ឧបត្ថម្ភស្ពានបេឡេមួយកន្លែងដល់ឃុំម៉ឺនជ័យ ជាការជួយសម្រួលដល់ប្រជាជននៅមូលដ្ឋាន នៅស្ពានទ្រាខាងកើត ហើយនៅព្រឹកថ្ងៃទី២៦ សីហា ឆ្នាំ២០១៩នេះ លោកសុខា រ៉ាមអភិបាលស្រុក រួមដំណើរដោយនាយករដ្ឋបាលបានចុះពិនិត្យ និងជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋសហគមន៍ដែលកំពុងសាងសង់ស្ពាននេះ ។
ក្នុងឱកាសនោះលោកអភិបាលក៏បានផ្តាំផ្ហើដល់អជ្ញាធរភូមិ ឃុំ និងប្រជាជនត្រូវចូលរួមថែរក្សាសមិទ្ធផលនេះ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការសាងសង់ព្រោះយើងមិនមានបច្ចេកទេសគ្រប់គ្រាន់ដូចជំនាញឡើយ គឺជាការរួមកម្លាំងសាមគ្គីសហគមន៍ទាំងស្រុង ។ ហើយជាមួយគ្នានោះលោកសុខា រ៉ាមអភិបាលស្រុកបានជួយឧបត្ថម្ភដល់កម្លាំងសាងសង់ស្ពាន ថវិកា២៥០.០០០រៀលផងដែរ ៕
«រួមគ្នាដើម្បីសហគមន៍យើង» ។