ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួមបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលគរុកោសល្យនិងវិក្រឹត្តិការខេត្តស្វាយរៀង
នៅព្រឹកថ្ងៃចន្ទ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយឯកឧត្តម រស់ ផារិទ្ធ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត លោកស្នងការស្នងការរង នគរបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ នៅមណ្ឌលគរុកោសល្យ និងវិក្រឹត្តិការខេត្ត ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
នៅក្នុងឆ្នាំសិក្សា ២០១៨-២០១៩នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជនសរុបចំនួន ៣.៩៤៩នាក់ ស្រី ១.១៨៨៩នាក់៖
*ក្នុងនោះ បេក្ខជនចំណេះដឹងទូទៅមានចំនួន៣.៣១២នាក់ ស្រី ១.៦២៤ នាក់
*បេក្ខជនភាសារអង់គ្លេសមានចំនួន ៣.៩២៧នាក់ ស្រី ១.៨៧៨នាក់
*បេក្ខជនស្វ័យរិនមានចំនួន ៥០១នាក់ ស្រី២៤៣នាក់
*បេក្ខជនបំពេញវិជ្ជាចំនួន ១១៥នាក់ ស្រី២០នាក់
*បេក្ខជនស្វ័យរិនបំពេញវិជ្ជាចំនួន ២១នាក់ ស្រី០២នាក់ និងបេក្ខជនភាសារបារាំងចំនួន២២នាក់ ស្រី១១នាក់។
ចំពោះមណ្ឌលប្រឡងមានចំនួន ៧មណ្ឌល ស្មើនឹង ១៥៩បន្ទប់ រួមមានមណ្ឌលវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ,មណ្ឌលវិទ្យាល័យ ហ៊ុន សែន ចេក, មណ្ឌលបឋមសិក្សាព្រះសីហនុ, មណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង,មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង,មណ្ឌលបឋម ២ធ្នូ និងមណ្ឌលសាលាគរុកោសល្យខេត្តស្វាយរៀង។