ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ផ្ញើរ​សារ​ជូនពរ​ដល់​ក្មួយ ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ថ្ងៃ​ទី​១៩-២០ ខែ​សីហា ឆ្នាំ​២០១៩

​ក្មួយៗ​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​ខេត្ត​ស្វាយរៀង​ជាទី​មេត្រី តាំង​នាម​រដ្ឋបាល​ខេត្ត និង​ក្នុងនាម​អភិបាលខេត្ត​ស្វាយរៀង សូម​ជូនពរ​ក្មួយៗ​ដែល​ជា​បេក្ខជន​សូម​អោយ​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ ប្រកប​ទៅ​ដោយ​ជោគជ័យ និង​ដោយ​រលូន ហើយ​សូម​ក្មួយៗ​ចង​ចាំ​ថា ការប្រឡង​ឆ្នាំនេះ មិន​ខុស​ពី​ឆ្នាំ​មុន​ឡើយ ដោយ​ដំណើរការ​ទៅតាម​គោលការណ៍ អ្នកចេះ​គឺ​ជាប់ ដូច្នេះ​សូម​ក្មួយៗ​កុំ​យក​សំណៅ​ឯកសារ ទូរស័ព្ទដៃ ឬ​គ្រឿង​អេឡិចត្រូនិ​ចចូល ម្យ៉ាងទៀត​សូម​គោរព​ទៅតាម​បទ​បញ្ញតិ្ត​របស់​បេក្ខជន ដើម្បី​រក្សា​នូវ​សណ្តាប់ធ្នាប់​ក្នុង​ពេល​ប្រឡង ក៏ដូចជា​ថែរក្សា​នូវ​កិត្តិយស​របស់​ក្មួយៗ​ក៏​ដូចជា​ប្រព័ន្ធ​អប់រំ​នៅ​ខេត្ត​ស្វាយរៀង​របស់​យើង​។​