​សារលិខិត​ជូនពរ​លោក​ជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​, ក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​ចម្រើន​ជន្មាយុ​គម្រប់ ៦៦ ឈានចូល ៦៧ ឆ្នាំ​

ក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​ចម្រើន​ជន្មាយុ​គម្រប់ ៦៦ ឈានចូល ៦៧​ឆ្នាំ របស់ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​,

​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្វាយរៀង​ទាំងមូល សូម​គោរព​ជូនពរ​លោក​ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​ភ្លឺ​ថ្លា ជន្មាយុ​យឺនយូរ ឈ្នះ​អស់​មារ​សត្រូវ​គ្រប់ទិសទី និង​ទទួលបាន​ជោគជ័យ​ថ្មី​ថែម​ទៀត ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ ប្រជាជន ប្រកប​ដោយ​ការអភិវឌ្ឍន៍ និង​រីកចម្រើន​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ​។​

​ជាថ្មី​ម្ដងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ​ជូន លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង​បុត្រាបុត្រី និង​ចៅៗ​ទាំងអស់ សូម​ជួប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕