
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារផែនការត្រៀមរៀបចំការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ
(ស្វាយរៀង): នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ល៩ល តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារផែនការត្រៀមរៀបចំការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ដោយមានការចូលរួមពីលោកឧត្ដម
សេនីយ៍ស្នងការរង លោកឧត្ដមសេនីយ៍មេបញ្ជាការរងកងរាជអាវុធហត្ថ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអនុប្រធានអង្គភាពអគ្គិសនី លោកអភិបាលរងក្រុងស្វាយរៀង លោកស្រីអភិបាលរងស្រុកស្វាយជ្រំ លោកនាយករដ្ឋបាលសាលាក្រុង លោកនាយកវិទ្យាល័យស្វាយរៀង លោកនាយកទីចាត់ការរដ្ឋបាល លោកនាយកទីចាត់ការអន្តរវិស័យ សាលាខេត្ត ។
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារផែនការត្រៀមរៀបចំការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកអភិបាលរងខេត្ត បានផ្តល់គោលការណ៍ណែនាំសំខាន់ៗរបស់ថ្នាក់ដឹកនាំ មួយចំនួនបន្ថែមទៀតដូចខាងក្រោម :
១- ប្រធានមន្ទីរអប់រំយុវជន និងកីឡា សហការជាមួយស្នងការនគរបាលខេត្ត ទៅទទួលយកវិញ្ញាសាពីក្រសួងអប់រំយុវជន និងកីឡា ដឹកជញ្ជូនយកមករក្សាទុកនៅក្នុងសាលាខេត្តហើយត្រូវការពារសុវត្ថិភាពឱ្យបានល្អ ។
២- ហាមប្រើប្រាស់ទូរសព្ទ និងគ្រឿងអេឡិចត្រូនិកផ្សេងៗ លើកលែងតែប្រធានមណ្ឌល ប្រធានមេប្រយោគ ។
៣- រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត រៀបចំកន្លែងទុកដាក់មធ្យោបាយរបស់បេក្ខជនឱ្យបានល្អ ។
៤- ចំពោះមណ្ឌលប្រឡងណាដែលគ្មានរបង សូមស្នើមន្ទីរអប់រំយុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្ត រៀបចំចងខ្សែរព័ទ្ធជុំវិញមណ្ឌលប្រឡងដើម្បីការពារសណ្តាប់ធ្នាប់របៀបរៀបរយក្នុងការប្រឡង ។
៥- ចាត់វិធានការកុំឱ្យមានការលក់ដូរក្នុងមណ្ឌលប្រឡង និងផ្អាកការធ្វើអាជីវកម្មថតចម្លងរយ:ពេល២ថ្ងៃ នៃថ្ងៃប្រឡង ។
៦- រដ្ឋបាលខេត្ត និងស្នងការនគរបាល ចាត់វិធានការសម្រួលការធ្វើចរាចរណ៍ និងសណ្តាប់ធ្នាប់ជុំវិញបរិវេណមណ្ឌលប្រឡង ឱ្យបានល្អ ។
៧- ឆ្នាំនេះ ចំពោះបេក្ខជនដែលមានជំងឺ មិនអនុញ្ញាតឱ្យយកវិញ្ញាសាទៅធ្វើនៅក្នុងរថយន្តសង្គ្រោះ ឬនៅមន្ទីរពេទ្យបានទេ ប៉ុន្តែត្រូវត្រៀមឱ្យមានរយន្តសង្គ្រោះ ។
៨- ក្រសួងអប់រំយុវជន និងកីឡា និងចែកជូនស្លាកសម្គាល់ដល់គណ:មេប្រយោគ អប្បមាទ អនុរក្ស សមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ដែលមានភារកិច្ច ។
៩- ហាមប្រើប្រាស់គ្រឿងស្រវឹង ដែលនាំឱ្យប៉ះពាល់ដល់បេក្ខជន និងសណ្តាប់ធ្នាប់របៀបរៀបរយ ។
១០- ក្នុងកិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយការប្រឡងនាឆ្នាំនេះ សូមប្រើប្រាស់កម្លាំងតែពីរទេ គឺ នគរបាល និងកងរាជអាវុធហត្ថក្នុងចំនួនសមស្របមិនច្រើនពេកទេ ប៉ុន្តែម៉ឺងម៉ាត់ ច្បាស់លាស់ និងថ្លៃថ្នូរ ដើម្បីធានាការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយបានល្អ ប៉ុន្តែអាចប្រើប្រាស់កម្លាំងសន្តិសុខឯកជន និងប្រជាការពារបាន ចំពោះ កម្លាំងយោធា សម្រាប់ជួយអន្តរាគមន៍ក្នុងករណីចាំបាច់តែប៉ុណ្ណោះ ។
១១- មិនត្រូវយកកងកម្លាំងទៅធ្វើការឆែកឆេរបេក្ខជននៅមណ្ឌលប្រឡងទេ កិច្ចការនេះ ត្រូវចាត់ចែងដោយលោកគ្រូ អ្នកគ្រូ និងអាចស្នើរកម្លាំងសសយក មកសហការ លើកលែងតែមានសំណូមពរក្នុងករណីចាំបាច់
១២- ការរក្សាទុកសម្ភារៈ ឧបករណ៍ គ្រឿងអេឡិចត្រូនិក ប្រគល់ភារកិច្ចជូនអនុរក្ស រក្សាទុកឱ្យបានល្អ និងគង់វង់ ៕