
ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់!ចំនួន១៨៤គ្រួសារក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង លោក នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យរលើងផ្ទះចំនួន ១៨៤គ្រួសារ។
ក្នុងពីធីសំណេះសំណាលនោះផងដែរ លោក នាយឧត្តមសេនីយ៍ បានផ្តល់ថវិកាដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ៤០ម៉ឺនរៀល, គ្រួសាររងគ្រោះមធ្យមចំនួន ៣១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ២០ម៉ឺនរៀល គ្រួសាររងគ្រោះតិចតួចចំនួន ១៤៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ១០ម៉ឺនរៀល អ្នករបួសតិចតួចទទួលបាន ៥០ម៉ឺនរៀល និងអ្នករងរបួសធ្ងន់ទទួលបានថវិកាពីលោក នាយឧត្តមសេនីយ៍ ចំនួន ១លានរៀល ឧបត្ថម្ភនគរបាលស្រុក ៨០ម៉ឺនរៀល និងប្រជាការពារ ៨០ម៉ឺនរៀលផងដែរ សរុបទាំងអស់ចំនួន ២៧.៦០០.០០០៛ ៕