
លោកឧត្តមសេនីយ៍ទោកឹង ឃន ស្នងការនគរបាលខេត្ត ដាក់ចេញបទបញ្ជាទៅដល់អធិការក្រុងស្រុក ត្រូវពិនិត្យមើលរថយន្តដឹកកម្មករ.!
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងអស់ ត្រូវចុះផ្សព្វផ្សាយណែនាំដល់ម្ចាស់រថយន្ត និងអ្នកបើកបររថយន្តដឹកកម្មករទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយអនុវត្តការងារដូចខាងក្រោម៖
១-ធ្វើកិច្ចសន្យាជាមួយម្ចាស់ និងអ្នកបើកបររថយន្តដឹកកម្មករ ត្រូវរៀបចំអោយមានកៅអី សម្រាប់កម្មករអង្គុយអោយបានសមរម្យ
២-ណែនាំអ្នកបើកបររថយន្តទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
៣-បើកបរត្រូវចេះយោគយល់គ្នា អធ្យាស្រ័យគ្នា បើកបរតាមល្បឿន ដែលច្បាប់បានកំណត់
៤-ពិនិត្យ ផ្ទៀងផ្ទាត់ប័ណ្ណបើកបរ
៥-សំណូមពរអោយយក រថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស អោយបានញឹកញាប់នៅតាមអធិការដ្ឋាន។
ជាលទ្ធផលចាប់ពីរសៀលថ្ងៃទី ៣១ ខែកក្កដា ដល់ ព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៩ នេះសមត្ថកិច្ចយើងបាន ធ្វើការអប់រំ និង បានធ្វើកិច្ចសន្យា ជាមួយ អ្នកបើកបររថយន្តដឹកកម្មករ មានដូចខាងក្រោម៖
១.ក្រុងបាវិត: ៣៩/៣៩ គ្រឿង
២.ក្រុងស្វាយរៀង: ២៦/២៦ គ្រឿង
៣.ស្រុកចន្ទ្រា: ៣០/៥១ គ្រឿង
៤.ស្រុកស្វាយទាប: ១១៦/១១៦ គ្រឿង
៥.ស្រុកកំពង់រោទិ៍: ១០៨/១០៨ គ្រឿង
៦.ស្រុករំដួល: ៦៩/៨១ គ្រឿង
៧.ស្រុកស្វាយជ្រំ: ៩២/៩២ គ្រឿង។
៨.ស្រុករមាសហែក: ៥/៥ គ្រឿង។
សរុបទាំង ៨ ក្រុង.ស្រុក មានរថយន្តដឹកកម្មករ ចំនួន ៥១៨ គ្រឿង បានអប់រំណែនាំ និងផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ និងកិច្ចសន្យាចំពោះតៃកុងឡាន ៤៩២ នាក់(ស្មើនឹង ៤៩២គ្រឿង) នៅសល់ ៣៣ នាក់(ស្មើ៣៣ គ្រឿង) មូលហេតុ ដឹកកម្មកធ្វើការរវេនយប់។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ទេ ដែលលោកស្នងការ តែងតែយកចិត្តទុកដាក់ណែនាំ ដាក់បទបញ្ជា អោយមន្ត្រីក្រោមឱវាទ ធ្វើគំរូក្នុងការគោរពច្បាប់ចរាចរណ៍ និងអោយមន្ត្រីក្រោមឱវាទចុះធ្វើការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ អោយចូលរួមគោរពច្បាប់ចរាចរណ៍ តាមរយៈ ការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ផ្សព្វផ្សាយដោយឡែកជាមួយ អ្នកបើកបរ រថយន្តដឹកកម្មករ ព្រមទាំងអោយមានការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសរថយន្ត ដឹកកម្មករ នៅគោលដៅដើមទីជាប្រចាំផងដែរ ៕