
ពិធីប្រកាសទទួលស្គាល់ជាផ្លូវការស្រុករំដួល ជាស្រុកបានបញ្ឃប់បន្ទោរបង់ពាសវាលពាសកាល (ODF District)
(ស្វាយរៀង) ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការស្រុករំដួលជាស្រុកបានបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល (ODF District) និងមានការចូលរួមពីលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង-ស្រុកទាំង៨ លោក លោកស្រីប្រធានអង្គការនិងដៃគូនានា លោកមេឃុំ មេភូមិ កងកម្លាំងនគរបាល លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។
លោក ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ខេត្តអាជ្ញាធរស្រុក-ឃុំ មេភូមិ ជនបង្គោលអនាម័យភូមិ-ឃុំ ននិងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុករំដួលទាំងមូល ដែលបានខិតខំប្រឹងប្រែងរួមសហការនាំឲ្យសម្រេចបានផលជាផ្លែផ្កាប្រកបដោយកិត្តិយសល្អប្រសើរ នេះពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែន ដែលគណៈកម្មការបានវាយតម្លៃទទួលស្គាល់ស្រុករំដួលជាផ្លូវការក្លាយគំរូទី២ ក្នុងខេត្តស្វាយរៀង សម្រេចបានបញ្ឈប់បន្ទោសបង់ពាសវាលពាសកាល (ODF District) ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ៖ ការសម្រេចបាននូវការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល នៅស្រុកចំនួន២ ឃុំចំនួន២៩ និងភូមិចំនួន៣៣៣ នៅទូទាំងខេត្ត បច្ចុប្បន្ននេះពលរដ្ឋមានប្រភពទឹកប្រើប្រាស់ចំនួន៩៩.៤% និងអត្រាប្រជាពលរដ្ឋប្រើប្រាស់ទឹកមានសុវត្ថិភាពចំនួន៨៥.៨% អត្រាប្រជាពលរដ្ឋប្រើប្រាស់បង្គន់អនាម័យចំនួន៩០% និងគ្រួសារដែលសាងសង់និងទម្លាប់លាងដៃជាមួយសាប៊ូចំនួន៨៩% ។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏អំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្វាយរៀង មេត្តាចូលរួមឲ្យបានផុសផុលថែមទៀត ដើម្បីផ្ដើមចេញពីខ្លួនឯង គ្រួសារ និងសហគមន៍ ដើម្បីផ្លាស់ប្ដូរទម្លាប់ពីការបន្ទោបង់ពាសវាលពេលកាល មកសាងសង់បង្គន់អនាម័យប្រើប្រាស់ហូបទឹកស្អាត លាងដៃជាមួយសាប៊ូ ព្រមទាំងជួយណែនាំអប់រំផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានភាពរីកចម្រើនប្រកបដោយសុខមាលភាពទាំងអស់គ្នាផងរដែរ ៕