នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣៧គ្រួសារ និងប្រគល់ផ្ទះចំនួន ៦ខ្នង ធ្វើឡើងនៅវត្តមង្គលបពិត (ហៅវត្តក្តុល) ស្ថិតនៅភូមិព្រៃមនោ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋទទួលបានផ្ទះរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ភួយ ១ សារុង ១ ក្រម៉ា ១ មុង ១ សម្ភារៈផ្ទះបាយ១ឈុត និងថវិកាចំនួន ៥០,០០០រៀល។
សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុង ១គ្រួសាររួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ និងថវិកា ២០,០០០រៀល និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបសេដ្ឋ ឧបត្ថម្ភ សម្ភារផ្ទះបាយ ៕