សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្ដេចតេជោ ហ៊ុន សែន
នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ និងមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។
តំណាងឲ្យសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក៏ដូចជាសុខទុក្ខរបស់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព មិនតែប៉ុណ្ណោះសម្ដេចតែងតែផ្ដល់នូវគ្រឿងឧបភោគបរិភោគផ្សេងៗ ព្រមទាំងផ្ដល់ការអប់រំ និងគាំទ្រគ្រប់សកម្មភាពដែលក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពបានអនុវត្តកន្លងទៅ។
យើងខ្ញុំសូមអនុញ្ញាតគោរពជូនពរសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូណ៍ និងបន្តដឹកនាំនាវាកម្ពុជាឲ្យមានការរីកចម្រើនបន្តទៅមុខទៀត៕