ពិធី​បិទ​វគ្គ​គរុ​សិស្ស​ឆ្នាំ​ទី​២ ជំនាន់​ទី​៣៦ នៃ​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្តកំពត​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ៧​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​គរុ​សិស្ស​ឆ្នាំ​ទី​២ ជំនាន់​ទី​៣៦ នៃ​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្តកំពត នៅ​សាលសន្និសិទ​ខេត្ត​កំពត ក្រោម​អធិបតីភាព លោក​បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រ មណ្ឌល​កំពត និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០ រដ្ឋសភា​។​

​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត នាយក​រដ្ឋបាលខេត្ត នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត គ្រូ​ឧទ្ទេស គរុ​សិស្ស​ជំនាន់​ទី​៣៤ ទី​៣៥ ទី​៣៦ ទី​៣៧ មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត គ្រូ​ចូលនិវត្តន៍ សរុប​ប្រមាណ ៣៣៥​នាក់​៕

​ក្នុង​ពិធី​នេះដែរ លោក បណ្ឌិត គណៈអធិបតី ក៏​មាន​ប្រសាសន៍​ផ្តាំផ្ញើ និង​ដាស់តឿន​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ​បន្ត​ទៀត ជា​ពិសេស​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​ក្នុង​ឱកាស​នោះ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន ក៏​បាន​ចែក​ជូន​រង្វាន់​ដល់​សិស្ស​រៀន​ពូកែ ចំណាត់ថ្នាក់​លេខ​១-៣ ចំនួន ០៦​នាក់ និង​បាន​ចែក​ជូន​សញ្ញាបត្រ​ដល់​គរុ​សិស្ស​ជំនាន់​ទី​៣៤ ផងដែរ​៕