
នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ
លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ជាប្រធានក្រុមការងារចុះឧបត្ថម្ភសង្កាត់គយត្របែក និងមន្ត្រីរាជការក្រោមឱវាទ បាននាំយកនូវទេយ្យទានរួមមាន៖
១-មី ៣០កេស
២-ទឹកសុទ្ធ ១០កេស
៣-ខារ៉ាប៉ាវ ៥កេស
៤-ប្រគេនបច្ច័យបួនដល់ព្រះសង្ឃ ទាំងពីរវត្តសរុប ៦៨០,០០០៛ និងជូនគណៈកម្មការអាចារ្យ នៃវត្តបូទុមសុផានារាម (ហៅវត្តគយត្របែក) និងវត្តកោះជុំ ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង សម្រាប់រៀបចំចង្ហាន់ និងភេសជ្ជៈប្រគេនព្រះសង្ឃ ក្នុងស្ថានភាពជួបការលំបាកនៃការរីករាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ។
៥-បានជូន មី ១៣កេស និងថវិកាមួយចំនួន ជូនដល់ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ មេភូមិ ជំនួយការភូមិ ចំនួន ១៣នាក់ នៃសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ចំណាយសរុប ២,០៦០,០០០៛ សូមអនុមោទនាបុណ្យដោយសេចក្ដីជ្រះថ្លាគ្រប់ៗគ្នា ៕