នាព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នេះ

លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន បានដឹកនាំក្រុមការងារយុវជនគណបក្សរបស់ មន្ទីរ នាំយកនូវសម្ភារមួយចំនួន ជូនដល់រដ្ឋបាលស្រុករំដួល ដើម្បីចាត់ចែងប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺCOVID-19 ក្នុងសហគមន៍ ជាពិសេសគោលដៅស្រុករំដួល មានមន្ទីរពេទ្យកំពុងដាក់ការព្យាបាលអ្នកជំងឺ COVID-19 ផងដែរ។
សម្ភារទាំងនោះរួមមាន៖
– ម៉ាស់ ២កេស ស្មើនឹង ៥.០០០ម៉ាស់
– អាល់កុល ១៤០ដប ស្មើនឹង ៧០លីត្រ
– ដបដាក់អាល់កុល ចំនួន ២០ដប
– ទឹកបរិសុទ្ធចំនួន ៥០យួរ ស្មើនឹង ៦០០ដប ៕