ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩

នារសៀលថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងត្រៀមសម្រាប់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងគោលការណ៍ស្ម័គ្រចិត្ត​ ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ ស្ថិតនៅសាលប្រជុំធំអាគា”ឃ”សាលាខេត្តស្វាយរៀង។

សូមជម្រាបជូនថា​ ចាប់ពីថ្ងៃស្អែកនេះ​ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩​ ប្រភេទ Sinovac និងប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេស​ ក្នុងនោះខេត្តស្វាយរៀង​ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​ ​បានរៀបចំចាក់​ជូនដល់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ សាលាក្រុង​-ស្រុក​ ទាំង៨ក្នុងខេត្ត​ ទៅតាមពេលវេលា​ និងទីកន្លែងដែលរដ្ឋក្រុង​ ស្រុក​ បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយគោលការស្ម័គ្រចិត្ត។